ព្រឹកនេះក្រសួងសុខាភិបាល ធ្វើតេស្តអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» លើកទី៣, ក្រសួងអំពាវនាវឱ្យរក្សាគម្លាតសុវត្ថិភាព ~ គេហទំព័រ វីស៊ីអេស ធីវីអនឡាញ -->
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

​​​​​​​​​​​​​

ព្រឹកនេះក្រសួងសុខាភិបាល ធ្វើតេស្តអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» លើកទី៣, ក្រសួងអំពាវនាវឱ្យរក្សាគម្លាតសុវត្ថិភាព

KKKចំនួនអ្នកទស្សនា: Views

 

ក្រសួងសុខាភិបាល បានរៀបចំទីតាំងសម្រាប់យកសំណាកលើកទី៣នេះ នៅ ៧ទីតាំង រួមមាន៖

១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក
២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក
៣៖ រដ្ឋសភា ម៉ោង ៩៖០០ព្រឹក
៤៖ ក្រសួងមហាផ្ទៃ ម៉ោង ៨៖០០ព្រឹក
៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦៖ ទីតាំងអង្គភាពអ្នកបើកយន្តហោះបន្ទាយទួលក្រសាំង សម្រាប់ក្រុមអ្នកបើកយន្តហោះ និងក្រុមអង្គរក្សសម្តេចតេជោ
៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។

ជាមួយគ្នានេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវឱ្យបុគ្គលទាំងអស់ដែលនឹងចូលរួមយកសំណាកជាលើកទី៣នេះ ត្រូវអនុវត្តការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាប់ជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យចម្លងកូវីដ១៩ នៅពេលទៅយកសំណាក។

សូមបញ្ជាក់ថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤០នាក់ហើយ ក្នុងមានស្ត្រី ១៩នាក់ និងបុរស ២១នាក់។ ទោះបីយ៉ាងណានៅថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ ក្រសួងសុខាភិបាល មិនបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីនោះទេ។

ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងស្វះស្វែងអនុវត្តន៍វិធានការនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»នេះ៕


0 Comments:

Post a Comment