(ឡង់ដ៍)៖ អ្នកនាំពាក្យកងកម្លាំងពន្លត់អគ្គិភ័យ បានរាយការណ៍ឲ្យដឹងថា មានករណីផ្ទុះដ៏ធំសម្បើមនៅក្នុងឃ្លាំងមួយ នៅក្បែរទីក្រុង Bristol នៃចក្រភពអង់គ្លេស ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
តាមរយៈការបង្ហោះសារនៅលើ បណ្តាញសង្គម Twitter សេវាកម្មពន្លត់អគ្គីភ័យ បាននិយាយថា ខ្លួនបានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស បន្ទាប់មានការផ្ទុះដ៏ធំមួយ នៅកំពង់ផែ Avonmouth ស្ថិតភាគនិរតីនៃប្រទេសអង់គ្លេស ខណៈប៉ូលិសនិងរថយន្តសង្គ្រោះបន្ទាន់ ក៏បានចូលរួមជាមួយខ្លួននៅទីនោះផងដែរ។
អ្នកនាំពាក្យរបស់សេវាកម្មពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាប់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងគ្រាន់តែអាចបញ្ជាក់ថា នៅពេលនេះ មានអ្នកស្លាប់និងរបួសច្រើននៅនឹងកន្លែង...»។
គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានការបញ្ជាក់ពី មូលហេតុពិតប្រាកដនៅពីក្រោយឧប្បត្តិហេតុខាងលើនេះទេ៕

December 03, 2020
www.vcstvonline.com.kh

0 Comments:
kkkShare This
Post a Comment