រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ~ គេហទំព័រ វីស៊ីអេស ធីវីអនឡាញ -->
skip to main | skip to sidebar
គេហទំព័រ វីស៊ីអេស ធីវីអនឡាញ
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ជីវិត្តកំសាន្ត
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

​​​​​​​​​​​​​

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

KKKចំនួនអ្នកទស្សនា: Views
September 14, 2024 www.vcstvonline.com.kh

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ខ្សែទី១ មានប្រវែង១១.០៩គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង១ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូប្រវែង១០.៦៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង៤៦០ម៉ែត្រ ព្រមទាំងមានសំណង់លូមូលចំនួន២០កន្លែង លូប្រអប់៤កន្លែង តភ្ជាប់ពីភូមិអ្នកតាហាង ឃុំស្រៃជ្រេសទៅដល់ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ខ្សែទី២ មានប្រវែង៤.១៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ DBST ទទឹងប្រវែង៦ម៉ែត្រ និងមានចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ តភ្ជាប់ពីឃុំព្រៃមូលទៅដល់ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានលូមូលចំនួន៥កន្លែង។

ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង២.១៦គីឡូម៉ែត្រ ពីភូមិត្រពាំងគរ ទៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ និងមានសំណង់លូមូលចំនួន៨កន្លែង។

ខ្សែទី៤ មានប្រវែង ២.០២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង៥ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូប្រវែង១.៩៨គីឡូម៉ែត្រ និងក្រាលបេតុងប្រវែង៤០ម៉ែត្រ មានលូមូលចំនួន៨កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់ទទឹង ទៅភូមិអូរកណ្ដោល ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ខ្សែទី៥ មានប្រវែង៥.៧៥គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ចញ្ចើមសងខាងផ្លូវប្រវែង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៥.៧គីឡូម៉ែត្រ ក្រាលបេតុង៥០ម៉ែត្រ មានលូមូលចំនួន២៣កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចត្រោកលិច ឃុំស្រែថ្មីទៅភ្ជាប់នឹងផ្លូវជាតតិលេខ៥ ភូមិត្រពាំងពោធិ៍ ស្រុករលាប្អៀរ។

ខ្សែទី៦ មានប្រវែង១១.៣៦គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង១១.១២គីឡូម៉ែត្រ ក្រាលបេតុងប្រវែង១៤០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សា ឃុំផ្សារ ទៅភ្ជាប់នឺងផ្លូវជាតិលេខ៥ ចំណុចឃុំមេនំ ស្រុកបរិបូរណ៍ មានសំណង់លូមូលចំនួន៩កន្លែង។

ផ្លូវទាំង៦ខ្សែខាងលើបានសាងសង់រួចជាស្ថាបពរ ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់មក លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែទៀត តាមសំណូមពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ ដោយខ្សែទីមួយស្ថិតនៅស្របនិងវត្តចន្ទប្បចូត្តនារាម ហៅវត្តតាសុត និង១ខ្សែទៀតប្រវែង១គីឡូម៉ែត្រ និងផ្លូវប្រវែង១៩៩ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីពិនិត្យលទ្ធភាពសាងសង់ជូនតាមសំណើរ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ លោកបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូអង្វែង៕


0 Comments:

kkkShare This

Post a Comment

Newer Post Older Post ggg Home

Popular Posts

  • ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន
    ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២...
  • ការចងក្រងឯកសារដើរតួនាទីសំខាន់ នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ !
    (សៀមរាប​)៖  ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញ នូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោ...
  • សម្តេចតេជោប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតឆែក ចូលជួបសម្តែងការគួរសម
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី  នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ាកេតា ខូល ហាចកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារ...
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា
      សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រច...
  • សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ !
     សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នា...
  • នៅព្រឹកថ្ងៃទី២០ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានតំណាងមកពីប្រទេសចំនួន៥ ធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀតផ្ទាត់សភាពការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន
     នៅព្រឹកថ្ងៃទី២០ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានតំណាងមកពីប្រទេសចំនួន៥ ធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀត...
  • ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់
     ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់ (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីក...
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់សិស្សត្រៀមប្រឡងបាក់ឌុប៖ «បើសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ត្រូវខំប្រឹងរៀនឲ្យចេះ ប្រឡងឲ្យជាប់ បន្តការសិក្សាឲ្យបានខ្ពស់»
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់សិស្សត្រៀមប្រឡងបាក់ឌុប៖ «បើសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ត្រូវខំប្រឹងរៀ...
  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវពលរដ្ឋគ្រប់សាសនានៅកម្ពុជាបន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!
     ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវពលរដ្ឋគ្រប់សាសនានៅកម្ពុជាបន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ! ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋម...
  • សេចក្តីប្រកាស៖ កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ
     សេចក្តីប្រកាស៖ កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើ...

Archives

  • ►  2025 (420)
    • ►  December (3)
    • ►  November (1)
    • ►  August (41)
    • ►  July (51)
    • ►  June (48)
    • ►  May (60)
    • ►  April (46)
    • ►  March (53)
    • ►  February (55)
    • ►  January (62)
  • ▼  2024 (581)
    • ►  December (56)
    • ►  November (52)
    • ►  October (41)
    • ▼  September (46)
      • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋខ្មែរទា...
      • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីភា...
      • រដ្ឋបាលរាជធានីភ្នំពេញ៖ សេចក្តីណែនាំ ស្តីពីការរៀបចំ...
      • ព្រះពុទ្ធជ័យ​មុនី​បណ្ឌិត​ ឃឹម​ សន​ ព្រះមេគណរាជធានី...
      • ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ដ្រី ...
      • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំ...
      • ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal E...
      • ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​...
      • មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញសិប្បកម្ម សហ...
      • ក្រុមហ៊ុនយក្សរបស់ជប៉ុន សាងសង់រោងចក្រថ្មីមួយទៀត​នៅខ...
      • សម្ដេច ម៉ែន សំអន ស្នើ ៦ ចំណុច ដល់គណៈកម្មាធិការរណសិ...
      • រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភា...
      • ឧបនាយករដ្ឋមន្ដ្រី ស សុខា ចេញសេចក្តីអំពាវនាវ ស្ដីពី...
      • អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំកម្លាំង ចុះអន្តរាគមន៍...
      • នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើទស្សនកិច្ចនៅតំបន់ពហុកសិ...
      • អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ...
      • ប្រធានរដ្ឋសភាកម្ពុជា បង្ហាញសាមគ្គីភាព ការគោរពស្រឡា...
      • រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ...
      • ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី...
      • រដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំឱ្យថ្នាក់ដឹកនាំ និងមន...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ...
      • រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និ...
      • ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធាន សមាគមយុវជនក្រុម៨ សូ...
      • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រអនុសាសន៍ សម្តេចតេជោ...
      • សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្ស...
      • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើ...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ...
      • ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញគ្រប់មន្ទីរក្នុងមូលដ...
      • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានសមាគមវប្បធម៌...
      • កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ...
      • អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសា...
      • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ថ្នាលបណ្ដុះកូនឈើថ្នាក...
      • សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេ...
      • រោងចក្រផលិតសំបកកង់រថយន្ដទី៣របស់កម្ពុជា តម្លៃ១៤០លាន...
      • ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន...
      • គណៈរដ្ឋមន្ត្រី បើកការស្រាវជ្រាវបឋមស្តីពី «ពិពិធកម្...
      • មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំគណៈប្រតិភូ ក...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ...
      • ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច...
      • ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិ...
      • អភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពីការទទួលស្គាល...
      • អភិបាលខេត្តកណ្តាល បញ្ជាឱ្យគណៈបញ្ជាការឯកភាពគ្រប់ថ្ន...
      • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធាន...
      • ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ប្រជុំផ្...
      • ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រ...
      • រដ្ឋមន្ត្រីទេសចរណ៍ ស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ...
    • ►  August (54)
    • ►  July (53)
    • ►  June (56)
    • ►  May (65)
    • ►  April (52)
    • ►  March (45)
    • ►  February (32)
    • ►  January (29)
  • ►  2023 (380)
    • ►  December (24)
    • ►  November (33)
    • ►  October (44)
    • ►  September (43)
    • ►  August (44)
    • ►  July (42)
    • ►  June (36)
    • ►  May (25)
    • ►  April (26)
    • ►  March (24)
    • ►  February (20)
    • ►  January (19)
  • ►  2022 (338)
    • ►  December (11)
    • ►  November (17)
    • ►  October (34)
    • ►  September (30)
    • ►  August (18)
    • ►  July (18)
    • ►  June (18)
    • ►  May (48)
    • ►  April (25)
    • ►  March (43)
    • ►  February (33)
    • ►  January (43)
  • ►  2021 (443)
    • ►  December (31)
    • ►  November (46)
    • ►  October (41)
    • ►  September (35)
    • ►  August (72)
    • ►  July (31)
    • ►  June (56)
    • ►  May (71)
    • ►  April (25)
    • ►  March (19)
    • ►  February (8)
    • ►  January (8)
  • ►  2020 (99)
    • ►  December (19)
    • ►  November (22)
    • ►  October (29)
    • ►  September (15)
    • ►  August (3)
    • ►  July (1)
    • ►  June (10)

Popular Posts

  • អភិបាលខេត្តកំពង់ចាម បន្ដផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារតុកាត់ នៃរោងចក្រជូហួយ នៅស្រុកជើងព្រៃ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
      (កំពង់ចាម)៖   លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារតុ...
  • រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដបិទខ្ទប់លំនៅឋានមួយចំនួន ក្នុងបុរីដួងច័ន្ទ នៅក្រុងប៉ោយប៉ែត ក្រោយរកឃើញអ្នកកើតជំងឺកូវីដ១៩
      (បន្ទាយមានជ័យ)៖   លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបន្ដបិទខ្ទប់លំនៅឋានម...
  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយឡើងវិញ ដល់លោក ប៉ុល ហំម និងថ្នាក់ដឹកនាំអតីត CNRP មួយរូបទៀត
      (ភ្នំពេញ)៖   ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ...
  • អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ
      (ភ្នំពេញ)៖   អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋាន...
  • លោកស្រី ពេជ ចន្ទមុន្នី ចុះត្រួតពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅតាមមណ្ឌលក្នុងខណ្ឌបឹងកេងកង
      (ភ្នំពេញ)៖   លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះត្រួតពិនិត្យនៃដំណើរការ ...
  • រដ្ឋបាលខេត្តស្ទឹងត្រែង៖ ម្តាយ និងកូន២នាក់ កើតកូវីដ១៩ ក្រោយធ្វើដំណើរពីខេត្តស្វាយរៀង
      (ស្ទឹងត្រែង)៖   រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា មានម្តាយ និងកូន ២នាក់ ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ដោយឧបករណ៍តេស្តរហ័ស ក្រោយពីពួកគេធ...
  • គម្រោងស្ថានីយវារីអគ្គិសនីឫស្សីជ្រុំក្រោមនៅប្រទេសកម្ពុជាដែលសាងសង់ដោយក្រុមហ៊ុន China Huadian Corportation LTD ប្រទេសចិនជាការអភិវឌ្ឍបៃតង និងផ្តល់សុភមង្គលជូនប្រជាជន
      (ប៉េកាំង)៖   គម្រោងស្ថានីយវារីអគ្គិសនីស្ទឹងស្ទឹងឫស្សីជ្រុំក្រោមនៅប្រទេសកម្ពុជាដែលសាងសង់ដោយក្រុមហ៊ុនចិន ឈ្មោះ China Huadian Corportation LT...
  • លោក កែវ រតនៈ នាំយកថវិកាជាង២៧ម៉ឺនដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
    (ពោធិ៍សាត់)៖   លោក កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុ...
  • ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន
    ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២...
  • មុខសញ្ញាឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាន២នាក់
      (ភ្នំពេញ)៖   មុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្...

 
WordPress Theme Design by New WP Themes | Bloggerized by Lasantha - Premiumbloggertemplates.com