សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរបែបនេះ ពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំនិងឯកឧត្តមប្រធានាធិបតី ចូ បៃឌិន គាត់មានអាយុច្រើនជាងខ្ញុំ ៨ឆ្នាំ គាត់ពិតជារួសរាយ ហើយយើងមានការសន្ទនាគ្នាដ៏ល្អ។ បើទោះបីរឿងនេះរឿងនោះ យើងចែករម្លែកគ្នា តាំងពីកូនចៅជាដើម ក៏និយាយគ្នាបាន។ នៅក្រុងវ៉ាស៉ីនតោនក៏និយាយ នៅទីនេះ (ភ្នំពេញ) ក៏និយាយ គាត់មានចៅតិចជាងខ្ញុំ ត្រឹមតែ៧នាក់ ឯខ្ញុំមាន ២០នាក់»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការលើកឡើងថា អាមេរិកមិនត្រូវការឈ្មោះ ហ៊ុន សែន គ្រាន់តែជាសម្តីរបស់ក្រុមភូតថ្លុកភូតត្រពាំងប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាមេដឹកនាំនិងមេដឹកនាំ ទោះបីជាយ៉ាងម៉េចក៏ដោយ ក៏មានសីលធម៌នៅក្នុងការទំនាក់ទំនងគ្នាដែរ។ សម្តេចតេជោ បានឲ្យដឹងថា ក្នុងកម្មវិធីលៀងសាយភោជន៍ លោក ចូ បៃដិន បានទទួលទានម្ហូបខ្មែរយ៉ាងជឿជាក់ផងដែរ៕




















November 14, 2022
www.vcstvonline.com.kh

0 Comments:
kkkShare This
Post a Comment