សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោក កីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ~ គេហទំព័រ វីស៊ីអេស ធីវីអនឡាញ -->
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោក កីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ

KKKចំនួនអ្នកទស្សនា: Views

 

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោក កីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ


 ភ្នំពេញ: ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកកីឡាប៉េតង់ ក្នុងការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២១ នៅទីក្រុង Santa Susanna នៅប្រទេសអេស្ប៉ាញ។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៤ ខែច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា អបអរសាទរ កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅប្រទេសអេស្ប៉ាញ។ សម្ដេចតេជោបន្តថា កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។ គួរបញ្ជាក់ដែរថា មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឱ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕ដោយ ជឹម ណារី

0 Comments:

Post a Comment