(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ។ ក្រុមហ៊ុន រោងចក្រ សហគ្រាស អាចបញ្ជាទិញដោយចូល ទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។ ការប្រកាសលក់ Rapid Test ដោយមិនកំណត់បរិមាណនេះស្របពេល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំថ្មីមួយ ដែលតម្រូវឲ្យមានការធ្វើតេស្តរហ័សនៅតាម រោងចក្រ សហគ្រាស ហើយត្រូវការឧបករណ៍តេស្តរហ័សនេះចំនួនច្រើន៕
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ
KKKចំនួនអ្នកទស្សនា: Views
August 19, 2021
www.vcstvonline.com.kh


0 Comments:
kkkShare This
Post a Comment