(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារតុកាត់ នៃរោងចក្រ ជូ ហួយ ហ៊្វូតវែ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ក្រោយរកឃើញកម្មករ កម្មការិនីឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបានអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ទីតាំងអគារក្នុងរោងចក្រនេះ ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖



May 20, 2021
www.vcstvonline.com.kh

1 Comments:
this news is very good.
kkkShare This
Post a Comment