ភ្នំពេញៈ លោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធាន ផ្នែកគ្រប់គ្រង ផ្នែកលក់ នៃគម្រោងអចលនទ្រព្យ ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ឧកញ៉ា សុន ដារ៉ាវុធ ត្រូវប្រភពមួយ ទម្លាយឲ្យដឹងថា គឺជាអ្នកគ្រប់គ្រង និងជាបុគ្គលិកគំរូ មួយរូប ដែលមានស្នាដៃតស៊ូ ស្មោះត្រង់ ជាមួយក្រុមហ៊ុន និងជួយរាល់ គ្រប់កិច្ចការងារ គ្រប់គម្រោងអចលនទ្រព្យ ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីដើមរៀងមកម្ល៉េះ។ លោកឧកញ៉ា គឺថ្នាក់ដឹកនាំម្នាក់ ធ្វើឲ្យបុគ្គលិក គោរពស្រឡាញ់លោកជាខ្លាំង ។ ទន្ទឹមនឹង គ្នានោះដែរ លោកឧកញ៉ា ក៏ធ្លាប់បានជួយ ដល់សង្គមជាច្រើន កន្លងមកដែរទើបនាំឲ្យ លោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា ឧកញ៉ា បែបនេះ។
លោកឧកញ៉ា ត្រូវបានគេដឹងទៀតថា មានកំណើត ក្នុងត្រកូលកសិករ មកពីភូមិចុងព្រែក ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រវត្តិតស៊ូ ជាខ្លាំង លើការសិក្សា ក៏ដូចការងារជាដើម៕

February 26, 2021
www.vcstvonline.com.kh






0 Comments:
kkkShare This
Post a Comment