2024 ~ គេហទំព័រ វីស៊ីអេស ធីវីអនឡាញ -->
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

​​​​​​​​​​​​​

សារលិខិត របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ខាងមុខនេ

KKKចំនួនអ្នកទស្សនា: Views

 សារលិខិត របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ខាងមុខនេះ



ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

KKKចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះកន្លងទៅ។

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការចូលរួមការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអបអរ «ទិវាសន្តិភាពនៅកម្ពុជា»

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​​ ថ្ងៃអាទិត្យទី២៩ ខែធ្នូ​ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចតេជោ ហ៊ុន សែន៖ ការធានា៣យ៉ាង ពុំបានចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនទៅទៀត

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការធានា៣យ៉ាង ពិតជាពុំចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនៅកម្ពុជានោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួនទៅទៀត។

ការធានា៣យ៉ាងដែល សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសម្រាប់គូជម្លោះនៅក្នុងនយោបាយឈ្នះឈ្នះនោះគឺ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចដូចតទៅ៖

ថ្ងៃនេះខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង នាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយ ឈ្នះឈ្នះ។

តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត ដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។

ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយ

ចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។

បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕

មន្ត្រីវប្បធម៌៖ ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរលែងមាន, សព្វថ្ងៃមានមហោស្រពបង្ហើរខ្លែង

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក រឿង សារ៉េត ប្រធានសារមន្ទីរខ្លែងខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរ លែងមានទៀតហើយ ខណៈសព្វថ្ងៃមានតែការព្យាយាមបង្កើតព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី ជាពិសេសការបង្កើតមហោស្រពបង្ហើរខ្លែង។

អភិបាលខេត្តកណ្ដាលលើកទឹកចិត្តដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី រួមគ្នាផ្ដល់ព័ត៌មកកាន់សមត្ថកិច្ចចំពោះរាល់បទល្មើសគ្រប់ទម្រង់

KKKចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរ ម៉ូតូឌុប និងម៉ូតូកង់បីគ្រប់ប្រភេទ ចូលរួមក្នុងការផ្តល់នូវព័ត៌មានពិសេស និងត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដោយលួចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនដើម្បីធានាសុវត្ថិភាព។

អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើងដោយគ្មានការលើកលែង

KKKចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

លោក នេត្រ ភក្ត្រា៖ ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជាពលរដ្ឋ លើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា

KKKចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន១២២៩ក្បាលដី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,៤០៩គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប

KKKចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។

ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

ក្រសួងទេសចរណ៍ ប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកម្មវិធីជំរុញកំណើនទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា នៅក្រុងហុងកុង

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមកម្មវិធី Fostering Tourism Growth and Cultural Exchange between China and Cambodia នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៤៕


រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ត្រីក្រោមឱវាទបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស

KKKចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ត្រីក្រោមឱវាទបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្នុងនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត សូមបង្កើនការយកចិត្តទុកបន្ថែមទៀត ក្នុងការពង្រឹងសេវាសុខាភិបាលសាធារណៈ ជាពិសេសសេវាឯកជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវធ្វើការចុះពិនិត្យឱ្យបានជាប់ជាប្រចាំថ្ងៃ ស្វែងយល់ពីការបំពេញភារកិច្ចរបស់បុគ្គលិកគ្រប់ស្ថានភាពទាំងពេលថ្ងៃ និងពេលប្រចាំការពេលយប់។

ជាងនេះទៅទៀតលោកសាស្ត្រាចារ្យ សូមឲ្យមន្ត្រីទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ ជាពិសេសអ្នកខ្វះខាត និងអ្នកដាច់ស្រយោល និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើអ្នកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ មួយចំនួន ដោយត្រូវផ្តោតសំខាន់លើគុណភាពសេវាបឋម គុណភាពសេវាផ្តល់ជូន ដោយត្រូវបង្កើនគុណភាពសេវាបន្ថែមទៀត ដើម្បីទាញឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋនឹងការព្យាបាល ជាពិសេសណែនាំដល់ផ្នែកថែទាំ ត្រូវផ្តល់ការថែទាំអ្នកជំងឺលាងសម្អាតខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នូវការបែងចែកឱសថ ដល់មូលដ្ឋានសុខាភិបាល ដើម្បីធានាសមស្របតាមតំរូវការប្រើប្រាស់៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

KKKចំនួនអ្នកទស្សនា: Views

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដឹកនាំដោយលោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។